កូរ៉េខាងជើង ដាក់បម្រាមថ្មី មិនឱ្យប្រជាជនរបស់ខ្លួនប្រើទូរសព្ទដៃ

(​សេអ៊ូល)៖ ក្រៅពីការហាមប្រើ Internet​ មិនទាន់អស់ចិត្ត នៅពេលនេះអាជ្ញាធរកូរ៉េខាងជើង បានសម្រេចចិត្តហាមឃាត់ ប្រជាជនរបស់ខ្លួនរស់នៅតាមតំបន់ពំ្រដែនជាប់ប្រទេសចិន ប្រើប្រាស់ទូរសព្ទដៃ ទំនងជាដើម្បីរារាំងការ ចែករំលែកព័ត៌មានស្ដីពីឃាតកម្ម លើបងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងអំឡុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែមីនា នៅក្នុងទីក្រុងមួយស្ថិតក្បែរព្រំដែនចិន-​កូរ៉េខាងជើង ក្រុមអាជ្ញាធរកូរ៉េខាងជើង បានអំពាវនាវ ក៏ដូចជាដាស់តឿនដល់ប្រជាជនរបស់ខ្លួនប្រុងប្រយ័ត្ន និងត្រៀមចិត្តទុកជាមុន បើសិនជាហ៊ានចែករំលែកសារ ឬរូបភាពតាមរយៈ SMS ជាមួយបណ្ដាជនបរទេស។ ជាងនេះទៅទៀត ពួកគេក៏បានព្រមានដែរថា ការឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីចិន ដោយខុសច្បាប់ គឺជាទង្វើក្បត់មិនអាចអត់ឱនឱ្យបានជាដាច់ខាត។
ជុំវិញបញ្ហានេះដែរ នាយកការិយាល័យ Asia Press ប្រចាំទីក្រុងអូសាកា លោក Jiro Ishimaru យល់ថា ការហាមឃាត់ប្រជាជនខ្លួនប្រើប្រាស់ទូរសព្ទដៃ និងការដាក់ទោសទណ្ឌចំពោះការឆ្លងដែនខុសច្បាប់ គឺមានពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ។ «ខ្ញុំគិតថាទីក្រុងព្យុងយ៉ាង គ្មានជំរើសអ្វីក្រៅតែពីការ ពង្រឹងការគ្រប់គ្រង នៅតាមតំបន់ព្រំដែន ដូចជានៅខេត្ត Ryanggang, North Hamgyong និង North Pyongyan នោះឡើយ ដើម្បីបិទខ្ទប់កុំឱ្យសំណុំរឿងដ៏រសើប នេះ រីកសាយកាន់តែធំ លឺដល់ត្រចៀកប្រជាជនកូរ៉េខាងជើង»៕
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន បើតាមយ៉ុនហាប់ របបដឹកនាំទីក្រុងព្យុងយ៉ាង ក៏បានដាក់បម្រាមមិនឱ្យប្រជាជនរបស់ខ្លួន នៅទូទំាងពិភពលោក ប្រើ Internet ផង ដែរ បើពុំដូច្នោះទេនឹងត្រូវទទួលទោស៕
Share on Google Plus

About Sell Online For Cambodian

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment